• AM2017_Fellows

    ACLS Fellows Candacy Taylor, Ellen Muehlberger, and Lina Verchery presented their research at the 2017 ACLS Annual Meeting.

  • AHPMeritKagugo

    African Humanities Program Fellow Merit Kabugo studies the discourse of rural farmers. 

  • Buddha

    The Robert H. N. Ho Family Foundation Program in Buddhist Studies is a global competition. 

Khmer

Loading...
អាហារូបករណ៍ និងការប្រកួតប្រជែងពានរង្វាន់មូលនិធិគ្រួសារ រ៉ូបឺត អេច អិន ហូ 
ក្នុងការសិក្សាពុទ្ធសាសនា ឆ្នាំ 2015
 ត្រួតពិនិត្យចាត់ចែងដោយក្រុមប្រឹក្សាសង្គមសិក្សាអាមេរិក

នេះគឺជាការប្រកួតប្រជែងលក្ខណៈសកល ដោយពុំមានការដាក់កម្រិតទៅលើទីកន្លែងការងារដែលដាក់ស្នើ សញ្ញាតិរបស់បេក្ខជន ឬភាសានៃលទ្ធផលសំណេរចុងក្រោយឡើយ។ ព័ត៌មានអំពីកម្មវិធី និងសំណុំឯកសារពាក្យសុំអាចរកបាននៅគេហទំព័រ http://www.acls.org/programs/buddhist-studies/⁣
កាលបរិច្ឆេទឈប់ទទួលពាក្យអាហារូបករណ៍៖ ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2015 ។
អាហារូបករណ៍និក្ខេបបទ
ប្រាក់អាហារូបករណ៍សម្រាប់បេក្ខភាពបណ្ឌិត ដើម្បីចំណាយពេលវេលាពេញម៉ោងក្នុងការរៀបចំនិក្ខេបបទ៖ រយៈពេលអាហារូបករណ៍ អាចត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវដល់ទីកន្លែង ការស្រាវជ្រាវទុកជាឯកសារសំខាន់ ការវិភាគលទ្ធផល ឬប្រើស្រាប់ការសរសេរ។
  • ប្រាក់អាហារូបករណ៍ 30,000 ដុល្លារ
  • រយៈពេល 10 ខែជាប់គ្នា សម្រាប់ការរៀបចំនិក្ខេបបទពេញម៉ោង និងត្រូវចាប់ផ្តើមត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2016
អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយបណ្ឌិត
ការឧបត្ថម្ភហិរញ្ញវត្ថុរយៈពេលពីរឆ្នាំសម្រាប់ការស្នាក់នៅសាកលវិទ្យាល័យក្នុងគោលបំណងកែប្រែនិក្ខេបបទទៅជាឯកសារព្រៀងដែល អាចបោះពុម្ពបាន ឬសម្រាប់ការចាប់ផ្តើមគម្រោងថ្មីដំបូង បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិត។ ការបង្រៀនមួយមុខវិជ្ជាក្នុងមួយឆ្នាំ ត្រូវបានលើក ទឹកចិត្ត។
  • ប្រាក់អាហារូបករណ៍ប្រចាំឆ្នាំ 55,000 ដុល្លារ បូករួមនឹងប្រាក់ឧបត្ថម្ភសម្រាប់ការប្តូរទីតាំងចំនួន 5,000 ដុល្លារ
  • អាហារូបករណ៍រយៈពេលពីរឆ្នាំ ត្រូវតែចាប់ផ្តើមក្នុងចន្លោះថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2016 និងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017
  • លក្ខខណ្ឌជ្រើសរើស៖ សញ្ញាបណ្ឌិតទទួលបានជាផ្លូវការបន្ទាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2012
អាហារូបករណ៍សម្រាប់ការស្រាវជ្រាវរួមគ្នា
អាហារូបករណ៍សម្រាប់ការស្រាវជ្រាវរួមគ្នា គាំទ្រដល់កិច្ចការស្រាវជ្រាវមកពីអន្តរជំនាញ ឬកិច្ចការស្រាវជ្រាវរួមគ្នា ដើម្បីបង្កើតទ្រិស្តីថ្មី ។ គម្រោងដែលទាក់ទងការសិក្សារវាងប្រពៃណីព្រះពុទ្ធសាសនាជាមួយប្រពៃណីព្រះពុទ្ធ សាសនាដូចគ្នា ឬជាមួយផ្នែកសិក្សាផ្សេងទៀត ព្រមទាំងគម្រោងអន្តរជាតិ និងពហុភាសា ត្រូវបានលើកទឹកចិត្ត។
  • ប្រាក់រង្វាន់អតិបរមា៖ 200,000 ដុល្លារ
  • អាហារូបករណ៍រយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ត្រូវតែចាប់ផ្តើមចន្លោះថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2016 និងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2017
  • បេក្ខជនដែលទទួលបានអាហារណ៍ អាចស្នើបានរហូតដល់ 65,000 ដុល្លារ សម្រាប់រយៈពេលប្រាំបួនខែដើម្បីជួយបញ្ចេញមូលនិធិ ពីការបង្រៀន (និងរហូតដល់ 23,000 ដុល្លារ សម្រាប់រយៈពេលដែលគ្មានការបង្រៀន)។ គេក៏អាចស្នើសុំមូលនិថិសម្រាប់ការ ចំណាយលើគម្រោងផងដែរ។
  • ក្រុមស្រាវជ្រាវ អាចមានបេក្ខជនសហការណ៍គ្នាពីររូប ឬច្រើនជាងនេះ និងយកល្អមិនគួរមកពីស្ថាប័នតែមួយឡើយ។
  • បេក្ខជនត្រូវចំណាយពេលយ៉ាងតិចបីខែក្នុងមួយកន្លែងសម្រាប់ការស្រាវជ្រាវ សិក្សា ឬសរសេររួមគ្នា។
អាហារូបករណ៍សម្រាប់ការស្រាវជ្រាវ
អាហារូបករណ៍ (រហូតដល់ប្រាំបួនខែ) សម្រាប់ការស្រាវជ្រាវ និងសរសេរនៅក្នុងការសិក្សាព្រះពុទ្ធសាសនា។ ត្រូវសម្រេចបានលទ្ធផល ជាបញ្ញវ័ន្តដ៏សំខាន់ ចេញពីអាហារូបករណ៍។
  • ប្រាក់អាហារូបករណ៍៖ រហូតដល់ 70,000 ដុល្លារ
  • រយៈពេលអាហារូបករណ៍ត្រូវតែចាប់ផ្តើមបន្ទាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2016 និងត្រូវតែបញ្ចប់ត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2018។
  • បេក្ខជនត្រូវមានសញ្ញាបត្របណ្ឌិត ឬសញ្ញាបត្រមានតម្លៃប្រហាក់ប្រហែល។
អាហារូបករណ៍សម្រាប់ភាពជាសាស្ត្រាចារ្យថ្មី
  • មូលនិធិរង្វាន់រហូតដល់ 300,000 ដុល្លារ (រយៈពេលបួនឆ្នាំ) ត្រូវបានផ្តល់ឲ្យដល់គ្រឹះស្ថានសិក្សាមួយក្នុងកិច្ចគាំទ្រមុខតំណែង បង្រៀនថ្មី
  • មូលនិធិប្រាក់រង្វាន់ គួរត្រូវបានប្រើសម្រាប់តែប្រាក់បៀវត្សរ៍ កញ្ចប់អត្ថប្រយោជន៍ និងការចំណាយលើការស្រាវជ្រាវប៉ុណ្ណោះ។
  • គ្រឹះស្ថានសិក្សា ត្រូវប្តេជ្ញារក្សាមុខតំណែងជាអចិន្ត្រៃយ៍ សិទ្ធកាន់មុខតំណែងរហូត ឬជាមុខតំណែងរយៈពេលវែងនៅក្នុងប្រព័ន្ធដោយ គ្មានសិទ្ធិកាន់កាប់។
  • កាលបរិច្ឆេទឈប់ទទួលពាក្យអាហារូបករណ៍សម្រាប់ភាពជាសាស្ត្រាចារ្យថ្មី ៖ ថ្ងៃទី 20 ខែមករា ឆ្នាំ 2016។